Philippians 2

1ដូច្នេះបើមានការ​លើក​ទឹកចិត្ដណាមួយនៅក្នុង​ព្រះ​គ្រិស្ដបើមានការ​កម្សាន្ដ​ចិត្ដណាមួយ​របស់​សេចក្ដី​ស្រលាញ់បើមាន​សេចក្ដី​ប្រកបណាមួយ​របស់​ព្រះ​វិញ្ញាណបើមានព្រះហឫទ័យសន្ដោសនិង​សេចក្ដី​មេត្ដាករុណាណាមួយ​នោះ 2ចូរបំពេញអំណរ​របស់​ខ្ញុំចុះដោយ​អ្នករាល់គ្នា​មាន​គំនិត​តែ​មួយមាន​សេចក្ដី​ស្រលាញ់​តែ​មួយ​មាន​ចិត្ដរួបរួមគ្នា​ហើយ​មានឆន្ទៈតែមួយ 3ចូរកុំ​ធ្វើ​អ្វីដោយ​ការ​ប្រជែងដោយចិត្ដ​អំនួត​ឥត​ប្រយោជន៍ឡើយផ្ទុយទៅវិញ​ចូរ​បន្ទាបខ្លួន​ទាំង​គិតថា​អ្នកដទៃ​ប្រសើរជាង​ខ្លួនឯង។ 4កុំឲ្យ​ម្នាក់ៗគិត​តែ​ពី​ខ្លួន​ឯងឡើយផ្ទុយទៅវិញ​ចូរ​ឲ្យ​ម្នាក់ៗ​គិត​ពីអ្នកដទៃផង 5ចូរឲ្យ​មាន​គំនិត​ដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នាចុះ​ព្រោះ​គំនិត​ដូច្នេះ​ក៏​មាន​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ដែរ 6ដ្បិតទោះបី​ព្រះអង្គមានសណ្ឋានជាព្រះក៏ដោយ​ក៏​ព្រះអង្គ​មិន​បាន​រាប់ភាពស្មើ​នឹង​ព្រះ​នោះ​ទុកជាសេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់ឡើយ 7គឺព្រះអង្គ​បាន​លះបង់អ្វីៗទាំងអស់មកយកសណ្ឋាន​ជា​បាវបម្រើ​ដោយ​បាន​ប្រសូតមកជាមនុស្សហើយរស់នៅជាមនុស្ស​ធម្មតា។ 8ព្រះអង្គបាន​បន្ទាបខ្លួន​ទាំង​ស្ដាប់បង្គាប់រហូតដល់សោយទិវង្គតគឺសោយទិវង្គត​នៅ​លើ​ឈើឆ្កាង​នោះ​ឯង។ 9ហេតុនេះហើយ​បាន​ជា​ព្រះជាម្ចាស់​លើក​តម្កើងព្រះអង្គឡើងព្រមទាំងប្រទាន​ឲ្យ​ព្រះអង្គ​មាន​នាមលើអស់ទាំងនាម​ផង 10ដើម្បីឲ្យគ្រប់ទាំងជង្គង់​នៅ​ស្ថានសួគ៌​នៅ​ផែនដីនិង​នៅ​ក្រោមផែនដី​ត្រូវ​លត់ចុះនៅក្នុង​ព្រះ​នាម​ព្រះ​យេស៊ូ 11ហើយអណ្ដាតទាំងអស់​ត្រូវ​ថ្លែងប្រាប់ថា​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​ដើម្បី​ជាសិរីរុងរឿង​ដល់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា 12ដូច្នេះឱ​បងប្អូន​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​អើយ! ​ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះរបស់អ្នករាល់គ្នាដោយការ​កោត​ខ្លាចនិងញាប់ញ័រ​ចុះ​គឺ​ដូច​ដែល​អ្នករាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មកហើយមិន​មែន​គ្រាន់តែនៅពេលដែលខ្ញុំនៅប៉ុណ្ណោះទេប៉ុន្ដែឥឡូវនេះ​នៅពេល​ខ្ញុំមិននៅ​ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់តែ​ខ្លាំងឡើង​ថែម​ទៀត​ចុះ 13ដ្បិតជាព្រះជាម្ចាស់​ទេ​តើដែលធ្វើការនៅក្នុងអ្នករាល់គ្នាទាំង​ឲ្យ​អ្នករាល់គ្នា​មានឆន្ទៈហើយប្រព្រឹត្ដតាម​ដើម្បី​ឲ្យ​ព្រះអង្គ​សព្វព្រះហឫទ័យ​ 14ចូរធ្វើ​អ្វីៗ​ទាំងអស់ដោយមិនរអ៊ូរទាំនិងប្រកែក​ឡើយ 15ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រលប់ជា​មនុស្ស​ដែល​ស្លូតត្រង់ឥត​បន្ទោស​បាន​និង​ជា​កូន​របស់​ព្រះជាម្ចាស់​ដែល​គ្មានកំហុសនៅ​កណ្ដាល​ចំណោមជំនាន់មនុស្ស​ដែល​វៀចវេរហើយខិលខូច​នេះ​គឺ​អ្នករាល់គ្នា​កំពុង​ចាំង​ពន្លឺ​ក្នុងចំណោមពួកគេដូចជា​ពន្លឺ​ចាំង​មកក្នុងពិភពលោក​នេះ 16ទាំងកាន់​តាម​ព្រះ​បន្ទូល​នៃ​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួនដើម្បី​ឲ្យ​ខ្ញុំ​មាន​អំនួតនៅថ្ងៃ​របស់​ព្រះ​គ្រិស្ដថា​ខ្ញុំ​មិន​បាន​រត់ធ្វើការនឿយហត់ដោយឥតប្រយោជន៍ទេ 17ហើយទោះបី​ត្រូវ​ច្រូចខ្ញុំលើយញ្ញបូជានិង​លើ​ការងារបម្រើជំនឿ​របស់​អ្នករាល់គ្នាក៏ដោយ​ក៏​ខ្ញុំ​មាន​អំណរហើយត្រេកអរជាមួយអ្នករាល់គ្នា​ដែរ 18ចូរអ្នករាល់គ្នា​មាន​អំណរដូចគ្នាហើយត្រេកអរ​ជាមួយ​ខ្ញុំដែរចុះ 19ខ្ញុំសង្ឃឹមនៅក្នុងព្រះអម្ចាស់យេស៊ូថា​នឹង​ចាត់ធីម៉ូថេឲ្យមក​ជួប​អ្នករាល់គ្នាក្នុង​ពេល​ឆាប់ៗ​នេះដើម្បីឲ្យខ្ញុំសប្បាយចិត្ដ​នៅ​ពេល​ដឹងអំពីអ្នករាល់គ្នា 20ដ្បិតខ្ញុំ​គ្មាន​អ្នកណា​ដែល​មាន​ចិត្ដ​ដូច​គាត់​ទេ​ជា​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់ចំពោះអ្នករាល់គ្នាអស់​ពី​ចិត្ដ 21ព្រោះមនុស្ស​ទាំងអស់រកប្រយោជន៍ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​គេ​មិន​រក​ប្រយោជន៍​សម្រាប់​ព្រះ​យេស៊ូគ្រិស្ដទេ 22រីឯអ្នករាល់គ្នា​វិញ​ក៏​ដឹង​អំពី​អត្តចរិតរបស់គាត់​ស្រាប់​ហើយ​គឺ​គាត់​បាន​បម្រើនៅក្នុងដំណឹងល្អជាមួយខ្ញុំដូចជាឪពុក​និង​កូន 23ដូច្នេះខ្ញុំ​សង្ឃឹមថា​នឹង​ចាត់គាត់ឲ្យមកភ្លាមនៅ​ពេល​ណា​ខ្ញុំ​ឃើញ​ថា​រឿង​របស់​ខ្ញុំ​បាន​ជ្រះ​ស្រឡះ​ហើយ 24រីឯខ្ញុំ​វិញខ្ញុំ​ជឿ​ជាក់នៅក្នុងព្រះអម្ចាស់ថា​ខ្ញុំ​នឹង​មកក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។ 25ហើយខ្ញុំ​គិតថា​ខ្ញុំ​ចាំបាច់ត្រូវចាត់​លោក​អេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នា​ដែរ​គាត់​ជា​បងប្អូន​ជា​អ្នក​រួមការងារ​ជា​អ្នក​រួម​ប្រយុទ្ធ​និង​ជា​អ្នក​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការរបស់ខ្ញុំ​ហើយ​ក៏​ជា​អ្នក​នាំ​សារ​របស់​អ្នករាល់គ្នា​ដែរ 26ព្រោះគាត់​មាន​បំណង​ចង់​មក​ជួប​អ្នករាល់គ្នាណាស់ហើយ​គាត់​ពិបាកចិត្ដណាស់ដោយសារតែ​អ្នករាល់គ្នា​បាន​ថា​គាត់​ឈឺ 27មែនហើយ​គាត់​ឈឺធ្ងន់ស្ទើរតែស្លាប់​មែន​ប៉ុន្ដែព្រះជាម្ចាស់​បាន​មេត្ដា​ដល់​គាត់ហើយមិន​មែន​តែគាត់ប៉ុណ្ណោះទេ​ព្រះអង្គ​ក៏​មេត្ដា​ដល់​ខ្ញុំដែរដើម្បីកុំ​ឲ្យ​ខ្ញុំ​មានទុក្ខ​ត្រួត​លើទុក្ខ 28ហេតុនេះហើយ​បានជា​ខ្ញុំ​រូតរះចាត់គាត់ឲ្យមក​ជួប​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រេកអរ​នៅ​ពេល​ជួបគាត់ម្ដងទៀតហើយ​ខ្ញុំ​ក៏​បានធូរ​ស្បើយ​ពី​ទុក្ខព្រួយដែរ 29ចូរទទួលគាត់នៅក្នុងព្រះអម្ចាស់ដោយអំណរគ្រប់យ៉ាងហើយ​ចូរ​គោរពមនុស្សបែបនេះចុះ 30ព្រោះដោយសារកិច្ចការ​របស់​ព្រះ​គ្រិស្ដ​គាត់​ស្ទើរតែ​ស្លាប់​ទៅ​ហើយ​គាត់​បាន​ប្រថុយជីវិតដើម្បីបំពេញភាពខ្វះខាតក្នុងកិច្ចការ​របស់​អ្នករាល់គ្នាសម្រាប់ខ្ញុំ
Copyright information for KhmKCB